Wednesday, November 19, 2014
តើអ្នកមានដឹងទេថាទឹកអង្ករមានផលប្រយោជន៍សំរាប់ស្បែក
អង្ករជាអាហារសម្បូរអាមីដុងចាំបាច់សម្រាប់ទ្រទ្រង់សារពាង្គកាយមនុស្សដែលមិនអាចខ្វះបាន។ចំនែកទឹកអង្ករដែលយើងលាងជម្រះមុនពេលដាំបាយក៏ផ្ដល់គុណសម្បត្តិយ៉ាងធំធេងដល់អ្នកផងដែរ។វាមានសារធាតុប្រឆាំងនឹងជាតិពុលដែលមាននៅនឹងស្បែកនិការពារជំងឺស្បែកជួយបង្កើតកោសិកាថ្មីលើស្បែកដែលងាប់។ហើយវាបំប៉នដល់ពណ៌ស្បែកមុខកាន់តែសនិងអាចឲ្យស្បែកការពារនឹងកាំរស្មីអ៊ុលត្រាប៊ីយ៉ូឡេតរបស់ព្រះអាទិត្យបាន។ទឹកអង្ករមានវីតាមីនE(ប្រឆាំងភាពចាស់ជ្រីវជ្រួញ)ដែលជួយឲ្យស្បែកកាន់តែទន់ល្មើយតឹង និងក្មេងជាងវ័យ។ចំណាំ: អ្នកត្រូវលាងមុខសំអាតភាពកខ្វក់ចេញសិនជាមួយទឹកស្អាតធម្មតាហើយយកសំឡៃមកច្រលក់ទឹកអង្ករមកជូតលើផ្ទៃមុខថ្នមៗហើយទុកអោយស្ងួតធ្វើ បែកនេះជាតិខ្លាញ់ដែលជាប់នឹងផ្ទៃនឹងមុខអ្នក នឹងអស់ជាមិនខាន។ធ្វើបែកនេះមួយថ្ងៃ២ដងនឹងមានប្រសិទ្ធភាពជាមិនខាន។
Labels:
Health
Subscribe to:
Post Comments (Atom)

No comments:
Post a Comment